Find the book you need
...

រឿង ស្រះយក្ខឡោម

រឿង ស្រះ​យក្ខ​ឡោម (ខេត្ត​រតនគិរី) ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ៦ ទំព័រ ១៥១ - ១៥៤ នៅ​ក្នុង​តំបន់​ឡាបានសៀក ឃុំ​ឡាំងបាង ស្រុក​លំផាត់ ខេត្ត​រតនគិរី មាន​ស្រះ​មួយ​ធំ ទំនង​ជា​អាង​ទឹក​បុរាណ ដែល​សេស​សល់​មក​ពី​លក្ខណៈ​ភូមិ​សាស្ត្រ, ព្រោះ​ស្រះ​នេះ នៅ​ចំ​ចន្លោះ​ជ្រលង​ភ្នំ ហើយ​មាន​សណ្ឋាន​មូល​ដូច​បាត​ខ្ទះ ។ អ្នក​ដំណើរ​ណា ដែល​បាន​ទៅ​ដល់​រតន​គិរី គេ​ពុំ​អាច​ភ្លេច​ទៅ​លំហែ ឬ ទៅ​ទស្សនា​ស្រះ​យក្ខ​ឡោម​ឡើយ, សម​បើ​សព្វ​ថ្ងៃ​នេះ នៅ​ឡាបានសៀក មាន​ការ​រៀបចំ​ភូមិ​ស្រុក​ល្អ​ផង ដូច​ជា​មាន​ផ្សារផ្សោ មាន​វត្ត​អារាម មាន​ភូមិ​និវេសនដ្ឋាន មាន​ចម្ការ​កៅស៊ូ​រដ្ឋ ។ល។ ក៏​រឹត​តែ​បាន​ជា​ទី​ជំនុំ​ចំណោម​ធំ​ដុំ​មួយ​ឡើង ។

  • Category: Khmer Tale Collection
  • Author: ពុទ្ធសាសនបណ្ឌិត្យ
  • Abstract:
  • Language:
  • Document Type:
  • Publication Type:
  • Publisher:
  • Publication Location:
  • Date:
  • Volume: 0
  • Page:
  • Issue: 0
  • ISSN: 0
  • ISBN: None

User who viewed this item also viewed